អង្គការ អ្នកយកការណ៍ គ្មានព្រំដែន៖ អ្នកកាសែតស្លាប់ ក្នុង ឆ្នាំ ២០២៤ មួយ ភាគបីដោយ ដៃអ៊ីស្រាអែល

7News

 អង្គការ អ្នកយកការណ៍ គ្មានព្រំដែន៖ អ្នកកាសែតស្លាប់ ក្នុង ឆ្នាំ ២០២៤ មួយ ភាគបីដោយ ដៃអ៊ីស្រាអែល

បើតាម របាយការណ៍ ប្រចាំ ឆ្នាំ របស់ អង្គការ អ្នក យកការណ៍គ្មាន ព្រំដែន ចេញ ផ្សាយ នៅ ថ្ងៃទី ១២ ធ្នូ ២០២៤ នេះ មាន អ្នកកាសែត ចំនួន ៥៤ រូប បាន បាត់ បង់ ជីវិត ពេល បំពេញ ការងារ និង ដោយ សារ អាជីព ជា អ្នក យក ព័ត៌មាន។ ក្នុង ចំណោមនោះ មួយ ភាគបីបាន ស្លាប់ ដោយ ស្នាដៃ របស់ យោធា អ៊ីស្រាអែល។

ប៉ាឡេស្ទីន ជាទី ដ៏ គ្រោះ ថ្នាក់ ជាង គេ បំផុត សម្រាប់ អ្នក កាសែត ដោយមាន ចំនួន អ្នក ស្លាប់ ខ្ពស់ ជាង គេ បង្អស់ តាំងពី ៥ ឆ្នាំមកនេះ។ នេះ បើ តាម ការ អះអាង របស់ អង្គការ អ្នកយកការណ៍ គ្មាន ព្រំដែន ដែលចេញ របាយការណ៍ ប្រចាំ ឆ្នាំ បង្ហាញ តុល្យការ នៃ ករណី អ្នក កាសែត ស្លាប់ នៅលើ ពិភពលោក ក្នុង ថ្ងៃ ទី ១២ ធ្នូ ២០២៤។ បើ តាម អង្គការការពារ សិទ្ធិ អ្នកកាសែត នៅ ឆ្នាំ ២០២៤ គិត ត្រឹម ថ្ងៃ ទី ១ ធ្នូ មានអ្នកកាសែត ចំនួន ៥៤ នាក់ បានបាត់បង់ ជីវិត ក្នុង ពេល បំពេញ ការងារ និង ដោយ ហេតុមាន អាជីព ក្នុង នោះ ១៨ នាក់ បាន ស្លាប់ ដោយ ស្នាដៃ យោធា អ៊ីស្រាអែល ៖ ១៦ នៅ ហ្កាហ្សា និង ២ នៅលីបង់។

កាលពី ថ្ងៃអង្គារ សហព័ន្ធ អ្នកសារព័ត៌មាន អន្តរជាតិ ក៏ បាន ចេញ ផ្សាយ របាយការណ៍ ប្រចាំ ឆ្នាំ របស់ ខ្លួន ដោយ រាប់ ឃើញ មានអ្នក កាសែតស្លាប់នៅលើ ពិភពលោក ដល់ទៅ ១០៤នាក់ ហើយ ជាង ពាក់កណ្តាល (៥៥នាក់) ស្លាប់ នៅ ហ្កាហ្សា។ អ្នក នាំពាក្យ រដ្ឋាភិបាល អ៊ីស្រាអែល បាន ច្រាន ចោល ភ្លាម តួលេខ នេះមិន ត្រឹម ត្រូវ ទេ។ តួលេខ ផ្តល់ ដោយ អង្គការ ក្រៅ រដ្ឋាភិបាល ទាំងពីរ ខុស គ្នា ក៏ ព្រោះ តែ របៀប គណនា ខុស គ្នា តែប៉ុណ្ណោះ។ អង្គការ អ្នក យកការណ៍ គ្មាន ព្រំដែន រាប់ តែករណី អ្នក កាសែត ស្លាប់ ដោយ ហេតុបំពេញ អាជីព តែ ប៉ុណ្ណោះ ហើយ មិន រាប់ ចូល ករណីស្លាប់ ដោយ មូលហេតុផ្សេង ឬ ដោយ មិន ពាក់ ព័ន្ធ នឹង អាជីព ទេ។

ប៉ុន្តែ ក្រៅ ពី តួលេខ អង្គការ ទាំងពីរ បាន ផ្តល់ សេចក្តី សន្និដ្ឋាន ដូច គ្នា គឺយោធា អ៊ីស្រាអែល មាន ចំណែក ធំ ក្នុង ការ ប្រល័យ ជីវិត អ្នក កាសែត។ អង្គការ បាន ដាក់ ពាក្យ បណ្តឹង ចំនួន ៤ ទៅ តុលាការ ព្រហ្មទណ្ឌ អន្តរជាតិ ប្រឆាំង នឹងយោធា អ៊ីស្រាអែល ពីបទ ឧក្រិដ្ឋក ម្ម សង្គ្រាម លើ អ្នក កាសែត ។ ជា សរុប បើ គិត តាំងពី ខែ តុលា២០២៣ មក យោធា អ៊ីស្រាអែល បាន សម្លាប់ ជីវិត អ្នក កាសែតអស់ ១៤៥ នាក់ នៅ ហ្កាហ្សា ក្នុង នោះ យ៉ាង ហោចណាស់ ៣៥ នាក់ ពេល កំពុង បំពេញ ភារកិច្ច តែ ម្តង។

នៅ ឆ្នាំ ២០២៣ ចំនួន អ្នកកាសែត ស្លាប់ នៅលើ ពិភពលោក មាន ៤៥នាក់ គិត ត្រឹម ថ្ងៃទី ១ធ្នូ និង ឡើង ដល់ ៥៥ នាក់ នៅ ដំណាច់ ឆ្នាំ។

ក្រៅ ពីករណី ស្លាប់ អង្គការ អ្នក យកការណ៍ គ្មាន ព្រំដែន បាន ធ្វើ បញ្ជី អ្នកកាសែត ជាប់ ពន្ធនាគារ ដែល មាន ចំនួន ដល់ ទៅ ៥៥០ នាក់ នៅលើពិភពលោក គិត ត្រឹម ថ្ងៃទី ១ ធ្នូ ទល់ នឹង ៥១៣នាក់ កាលពី ឆ្នាំ ទៅ។ ចិន (១២៤នាក់) ភូមា (៦១នាក់) និង អ៊ីស្រាអែល (៤១នាក់) ដាក់ ឃុំ អ្នក កាសែត ច្រើន ជាង គេ៕


Nº.0231


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top