សភា កូរ៉េខាងត្បូង បោះឆ្នោត ទម្លាក់ ប្រធានាធិបតី យូន សុកយោល ដែល ចង់ប្រើ ច្បាប់អាជ្ញាសឹក
សភា កូរ៉េខាងត្បូង បាន បោះឆ្នោត នៅ ថ្ងៃ សៅរ៍ ទី១៤ ធ្នូ២០២៤ ទម្លាក់លោក ប្រធានាធិបតី យូន សុកយោល ពី តំណែង ។ មូល ហេតុ ដែល ជំរុញ ឱ្យ សភា សម្រេច ដក ទំនុក ចិត្ត ពី ប្រធានាធិបតី រូប នេះ បណ្តាលមក ពីលោក យូន សុកយោល ចង់ ប្រើ ច្បាប់ អាជ្ញាសឹក។ ជា ជោគជ័យ ដ៏ ធំធេង សម្រាប់ ប្រជាពលរដ្ឋ និង លទ្ធិប្រជាធិបតេយ្យ ! នេះ ជា ប្រសាសន៍ របស់ ប្រមុខ បក្ស ប្រជាធិបតេយ្យ ដែល ជា បក្ស ប្រឆាំងដ៏ ចម្បង គេ នៅ កូរ៉េខាង ត្បូង ក្រោយ លទ្ធផល ឆ្នោត នៅ សភា។ ចំណែក លោក ប្រធានាធិបតី កូរ៉េខាង ត្បូង យូន សុក យោល លោក ក៏ បាន ប្រកាសតាម កញ្ចក់ ទូរទស្សន៍ ថា នឹង ដក ខ្លួន ចេញ និង បាន អំពាវនាវ ឱ្យ បិទ បញ្ចប់ នយោបាយ បែប ប្រឈមតតាំង គ្នា ។
១១ ថ្ងៃ ក្រោយ ពី បាន ប្រកាស ប្រើ ច្បាប់ អាជ្ញាសឹក មិន សម្រេច លោកប្រធានាធិបតី យូនសុកយោល ត្រូវ សភា កូរ៉េខាង ត្បូង បោះឆ្នោត ដក សេចក្តី ទុក ចិត្ត នៅ ថ្ងៃសៅរ៍ ទី ១៤ ធ្នូ ២០២៤នេះ។ ជាលទ្ធផល សមាជិក សភា ២០៤ រូប បាន បោះឆ្នោត ទម្លាក់ លោកប្រធានាធិបតី ទល់ នឹង ការ គាំទ្រ ៨០ សំឡេង និង អនុប្បវាទ បី សំឡេង ព្រមទាំង ៨ សំឡេង មិន បានការ។
ដើម្បី អាច ទម្លាក់ ប្រធានាធិបតី បាន សភា ត្រូវការ សំឡេង យ៉ាង ហោចពីរ ភាគ បី ពោល ២០០សំឡេង ក្នុង ចំណោម សមាជិក ទាំង ៣០០នាក់ ដែល មាន អាសនៈ នៅក្នុងសភា។ គណបក្ស ប្រឆាំង មានតំណាង តែ ១៩២ ប៉ុណ្ណោះ ប៉ុន្តែ សមាជិក សភា រួម បក្ស ប្រជាធិបតេយ្យ ជាមួយ លោក យូនសុកយោល ចំនួន១២ រូប បាន ងាក ទៅ គាំទ្រញ្ញាតិ ចាប់ ថ្នាក់ដែរ ទើបលោកប្រធានាធិបតី យូន សុកយោល ត្រូវ ប្រឈម នឹង ការខ្ទាត ចេញ ពី តំណែង។
ចាប់ ពី នាទី នេះទៅ តំណែង ប្រធានាធិបតី របស់ លោកយូនសុកយោល ត្រូវ ព្យួរ។ ក្នុង ពេល រង់ ចាំ ការ អនុម័ត សម្រេច ពី តុលាការ ធម្មនុញ្ញ ដែល អាច ប្រើពេល ដល់ ទៅ ១៨០ ថ្ងៃ នាយករដ្ឋមន្ត្រី ជា អ្នក ទទួល បន្ទុក ដឹកនាំ ប្រទេសជំនួស ក្នុង នាម ជា ប្រធានាធិបតី ស្តីទី។ លោកប្រមុខ រដ្ឋាភិបាល ហាន ដុកសូ បាន ប្រកាស សន្យា ភ្លាម ថា នឹង គ្រប់ គ្រង ប្រទេស ឱ្យ លំនឹង ស្ថិរភាព ។ ចំណែក បក្ស ប្រឆាំង និង បាតុករ ដែល មក ប្រមូល ផ្តុំ គ្នា យ៉ាង កកកុញ នៅ មុខ សភា វិញ បាន អបអរ ជ័យ ជំនះ ដោយ ចាត់ ទុក សេចក្តី សម្រេច របស់ សភា ថា ជា ជោគជ័យ របស់ ប្រជាពលរដ្ឋ របស់ លទ្ធិ ប្រជាធិបតេយ្យ ។
Nº.0234