ឥណ្ឌូណេស៊ី និង ចិនចុះកិច្ចព្រមព្រៀង សហការ ផ្នែក សមុទ្រ
កិច្ចព្រមព្រៀង ផ្នែកសន្តិសុខ សមុទ្រ រវាងក្រុង ប៉េកាំង និង ក្រុង ហ្សាការតា ត្រូវ ចុះហត្ថលេខា នៅក្នុង ដំណើរ បំពេញ ទស្សនកិច្ច ៣ថ្ងៃ នៅ ស្រុកចិន របស់ ប្រធានាធិបតី ឥណ្ឌូណេស៊ី ប្រាបូវូ ស៊ូប៊ីយ៉ានតូ។ ថ្នាក់ ដឹក នាំ រូបនេះ បាន ជ្រើស រើស ចិន ជា ប្រទេស ទី១ សម្រាប់ ដំណើរ ទស្សនកិច្ច ក្រៅប្រទេស លើកដំបូង ក្នុង នាម ជា ប្រមុខ រដ្ឋ ថ្មី របស់ ឥណ្ឌូណេស៊ី។ ពីចំណែក ខ្លួន ប្រធានាធិបតី ស៊ី ជីន ពីង ទទួល ស្វាគមសមភាគី ឥណ្ឌូណេស៊ីដោយ កក់ក្តៅ និង សន្យា ពង្រឹង ចំណង មេត្រីភាព ឲ្យកាន់តែ កើនដល់ កម្រិត យុទ្ធសាស្ត្រ ខ្ពស់ បំផុត បើទោះបី ជាប្រទេស ជាតិ ទាំងពីរ មា នជំនាស់ ទាមទារ ដែន ទឹក ដែនកោះ នឹងគ្នាក្តី។
ថ្លែងទៅកាន់បណ្តាអ្នក កាសែត នៅក្រុងប៉េកាំង, ប្រធានាធិប តីចិន ស៊ី ជីនពីង សង្ឃឹមថានឹង បើកទំព័រ សាមគ្គីភាព និងកិច្ចសហការ ថ្មី ជាមួយ ឥណ្ឌូណេស៊ី ដើម្បីឈ្នះ-ឈ្នះទាំងអស់គ្នា និង បែងចែក ផលប្រយោជន៍ រួមគ្នា រវាង ប្រជាជាតិ ទាំង២។ ចំណែក ប្រធានាធិបតី ឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ក៏ សម្តែង ការ ប្តេជ្ញាចិត្ត ដែរថា ចង់ សហការជាមួយ ថ្នាក់ដឹកនាំចិន ដើម្បី ប្រយោជន៍រួម របស់ប្រជាជនទាំងទ្វេ ព្រមទាំង វិបុលភាព សន្តិភាព ហើយ និង ស្ថិរភាព នៅក្នុងតំបន់ អាស៊ី។
បើ តាម ស៊ីនហួរ បណ្តាញ ឃោសនា រដ្ឋចិន, ប្រធានាធិប តីចិន បាន ទទួល ស្វាគម ប្រមុខ រដ្ឋ ឥណ្ឌូណេស៊ី យ៉ាង អធិកអធម នៅ វិមាន ប្រជាជន ចិន។ កិច្ចព្រមព្រៀងជា ច្រើន ត្រូវចុះហត្ថលេខា នៅក្នុងឱកាស នេះ។ ក្នុងនោះ មាន កិច្ច សហការ សន្តិសុខផ្លូវ សមុទ្រ ហើយនិង កិច្ចព្រមព្រៀង ស្តីពី ធនធានធម្មជាតិ នៅសមុទ្រ ដែលប្រទេស ទាំង២ កំពុង មានជ ម្លោះ យូរ មកហើយ ។
ឆ្លៀត ឱកាស ក្នុង ដំណើរទស្សនកិច្ច របស់ ប្រធានាធិបតី ឥណ្ឌូណេស៊ីនៅប៉េកាំង , ប្រធានាធិប តីចិនបាន បង្ហាញ សុឆន្ទៈ ជាមួយថ្នាក់ដឹកនាំឥណ្ឌូណេស៊ី ដើម្បី ផ្សះផ្សា និង ជំរុញ បង្ហាញ ទំនុកចិត្ត នយោបាយ រួមគ្នា ឲ្យ កាន់ តែរីកចម្រើន ឈាន ទៅកម្រិត ខ្ពស់។
ទើបតែ ឡើង កាន់ អំណាច ប្រធានាធិបតី ឥណ្ឌូណេស៊ីបាន តែ ២០ថ្ងៃ ប៉ុណ្ណោះ, លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បាន ជ្រើស រើស ចិន ជា ប្រទេស ទី១ ដែល ត្រូវ បំពេញ ទស្សនកិច្ច។ នេះជា និមិត្ត សញ្ញា ដ៏សំខាន់ ចំពោះ ទំនាក់ទំនង លើ ឆាកអន្តរជាតិ។
តាមទម្លាប់ ជាប្រពៃណី នៅលើ បន្ទាត់ នយោបាយ ការបរទេស , ឥណ្ឌូណេស៊ី តែងតាំងខ្លួន ជា រដ្ឋអព្យាក្រឹត ។ ក្នុង ជម្លោះ ពាណិជ្ជកម្ម រវាង ក្រុង ប៉េកាំង និង ក្រុង វ៉ាស៊ីនតោន ក្រុង ហ្សាការតា ក៏ មិនប្រកាស កាន់ ជើង ខាងណាមួយ ដែរ បើបោះបីជា ឥណ្ឌូណេស៊ី មា នទំនាស់ ដែនកោះ ជាមួយ ចិន ក្តី។ គ្រាន់តែ ខែមុននេះ ឆ្មាំ យាម ល្បាត សមុទ្រ របស់ ចិន និង ឥណ្ឌូណេស៊ី ជួបពើបប្រទះ ភាព តានតឹង នឹងគ្នា យ៉ាងតិច ៣ ដង។ នា កន្លងទៅ ក្រុង ហ្សាការតា ក៏ បាន ស្តី បន្ទោស ក្រុម អ្នក នេសាទ ចិន ដែល ចូល នេសាទ នៅ ក្បែរកោះ Natuna របស់ ឥណ្ឌូណេស៊ី ធ្វើឲ្យ ខ្លួន ខាត បង ប្រយោជន៍ រាប់ ពាន់ លាន ដុល្លារ ។ ក្រោម សមុទ្រ នៅ កោះ Natuna ដែលប្រទេស ទាំង ២ ប្រទាញប្រទង់គ្នា សម្បូរ ទៅ ដោយធនធានធម្មជាតិ រ៉ែ ប្រេង និង ឧស្ម័ន ដែល មិនទាន់ ជីក ខួង ចម្រាញ់យក។
បន្ទាប់ពីប្រទេស ចិន, ថ្នាក់ដឹកនាំកំពូល ឥណ្ឌូណេស៊ី នឹង បន្ត ទៅ ប្រទេស បេរ៉ូ ចូលរួម វេទិកា សហ ប្រតិបត្តិ ការ សេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក និង បន្តទៅ ចូលរួម កិច្ចប្រជុំ សេដ្ឋកិច្ច សន្ទុះ លូតលាត់ខ្លាំង ហ្សេ២០ នៅប្រេស៊ីល។ បើ តាម ប្រភព ពីវិមាន ប្រធានាធិបតី ឥណ្ឌូណេស៊ី, លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ក៏ នឹង បន្ត ដំណើរ ទៅ សហ រដ្ឋ អាមេរិក មុន នឹង បញ្ចប់នៅ អង់គ្លេស។
ដោយឡែក សំណុំរឿង សង្គ្រាម រុស្ស៊ីឈ្លានពាន អ៊ុយក្រែន ជាង ២ឆ្នាំ, រដ្ឋបាល ក្រុង ហ្សាការតា បដិសេដ មិន បង្ហាញ ជំហរ ច្បាស់លាស់ បាន គាំទ្រ និង ថ្កោលទោស ភាគី ណាមួយ ឡើយ។ ក៏ប៉ុន្តែ ដើមសប្តាហ៍ តែម្តង នេះ ឥណ្ឌូណេស៊ី បាន ធ្វើ សមយុទ្ធ ផ្លូវ សមុទ្រ រួម គ្នាជាមួយ រុស្ស៊ី ៕
N.0045