អាល្លឺម៉ង់ប្រារព្ធ ខួប៣៥ឆ្នាំ ដួល រលំជញ្ជាំង ក្រុងប៊ែរឡាំង
៩វិច្ឆិកា ១៩៨៩ - ៩វិច្ឆិកា២០២៤ ថ្ងៃនេះជាទិវា គម្រប់ខួប៣៥ឆ្នាំ នៃព្រឹត្តិការណ៍ បាតុកម្ម ផ្តួល រំលំជញ្ជាំង ក្រុង ប៊ែរឡាំង។ កាលពីជាង ៣ទសវត្សរ៍ មុន ជញ្ជាំង នៅក្រុង ប៊ែរឡាំង បាន ខណ្ឌបែងបែកអាល្លឺម៉ង់ ជាពីរ។ ម្ខាង ប្លុក លោក សេរី និង ម្ខាងពួក កុម្មុយនិស្ត ។ គ្រានេះ រដ្ឋាភិបាល អាល្លឺម៉ង់ រៀបចំ ពិធី ផ្លូវ ការ និង ព្រឹត្តិការណ៍ សិល្បៈ ជាច្រើន នៅ ពីរ ថ្ងៃ សៅរ៍-អាទិត្យ ដោយ ផ្តោត ប្រធាន បទសំខាន់ ទៅលើ«សិទ្ធិ សេរីភាព និង ប្រជាធិបតេយ្យ » ដែល រដ្ឋាភិបា លក្រុង ប៊ែរឡាំង យល់ថា វាមាន សារៈ សំខាន់ ចាំបាច់ ខ្លាំងណាស់ ក្នុង បរិបទ ពិភពលោក សព្វថ្ងៃ។
ដើម្បី អបអរ ខួប ៣៥ឆ្នាំ ដួលរំលំ ជញ្ជាំង ក្រុង ប៊ែរឡាំង, រដ្ឋាភិបាល អាល្លឺម៉ង់ រៀបចំ ព្រឹត្តិការណ៍សិល្បៈ វប្បធម៌ ជាច្រើន នៅ ចុងសប្តាហ៍ នេះ ដោយ ផ្តោតជាសំខាន់ ទៅលើ« សេរីភាព »។ ពោល គឺ បំផុស គំនិត យកចិត្ត ទុកដាក់ ថែរក្សា ការពារ ឲ្យ បាន ជាដាច់ ខាត នូវ« សេរីភាព »។ អាជ្ញាធរ ក្រុង ប៊ែរឡាំង បាន រៀបចំ ទីតាំង ប្រវែង ៤ គីឡូម៉ែត្រ ដើម្បី ឲ្យ ប្រជាជន និង ក្រុម អ្នក សិល្បៈ រៀបចំ សម្តែងមតិ និង បញ្ចេញ ស្នាដៃ ច្នៃប្រឌិត របស់ខ្លួន។ ទីតាំងនោះ ឋិត នៅ តាម បណ្តោយស្នាម ជញ្ជាំង ប៊ែរឡាំង ចាស់ ពីមុន ដែល ខណ្ឌ បែង ចែកអាល្លឺម៉ង់ ជា២ កាលពី មុន ឆ្នាំ ១៩៨៩។
សមាជិក រដ្ឋាភិបាល សហព័ន្ធអាល្លឺម៉ង់ លោក Joe Chialo ដែលទទួល ខុសត្រូវ វិស័យ វប្បធម៌ នៅ ក្រុង ប៊ែរឡាំង មានប្រសាសន៍ ថា ការ ផ្តោត អាទិភាព ទៅលើ សេរីភាព ជាសារៈ សំខាន់ បំផុត នៅខណៈ ដែល ពិភព លោក យើង កំពុងតែ ត្រូវ ប្រឈម មុខ ចំពោះ ការ កើនឡើង សំឡេងគាំទ្រ ខ្លាំង នៃ ក្រុម បក្ស នយោបាយ ប្រជានិយម និង ស្តាំ និយម ជ្រុល ហើយ ទន្ទឹម នឹង ការ រីកសាយភាយ ព័ត៌មាន ប្រឌិត ក្លែង ក្លាយ ព្រមទាំង ការ បែកបាក់ បែក ខ្ញែកគ្នា ។
ជញ្ជាំង នៃភាព ស្អប់ ខ្ពើម
ក្នុង បរិបទ សង្គ្រាម ត្រជាក់ ពិភពលោកខាង អឺរ៉ុប បែងចែក ជាពីរ ។ អាល្លឺម៉ង ខាង កើត កុម្មុយនិស្ត ផ្តាច់ ការ គាំទ្រ ដោយ សហភាព សូវៀតសង្គមនិយម ហើយ អាល្លឺម៉ង ខាង លិច ខាង សេរីមូលធននិយម ជ្រោម ជ្រែង ដោយ ពិភព ប្រជាធិបតេយ្យ បច្ចិម ប្រទេស។ ជញ្ជាំង ខណ្ឌ ចែក នោះ សាងសង់រួច នៅ ឆ្នាំ១៩៦១ មានប្រវែង ប្រមាណ ១៥៥ គីឡូម៉ែត្រ ហើយ កម្ពស់ ពី ជាង ៣ម៉ែត្រ កន្លះ ទៅ ៤ម៉ែត្រ ។ ពលរដ្ឋ អាល្លឺម៉ង់ នៅ ប៉ែក ខាងកើត រស់ នៅលំបាក វេទនា ខំប្រឹង លួច រត់ ឡើង ជញ្ជាំង ដើម្បី ស្វែង រក សេរីភាព ហើយ ត្រូវ រងការ បង្ក្រាប និង ស្លាប់ អស់ ជាច្រើន សិបនាក់។ ចន្លោះឆ្នាំ១៩៦១ ពីពេល សាងសង់ ដល់ ថ្ងៃ រលំ ឆ្នាំ ១៩៨៩ មនុស្ស យ៉ាងហោច ៥ ពាន់ នាក់ ព្យាយាម ចង់រត់ ឆ្លងកាត់ ផ្លោះរបងជញ្ជាំង ក្នុង ចំណោមនោះ ច្រើនជាង ៣ ពាន់នាក់ត្រូវអាជ្ញាធរ កុម្មុយនិស្ត ចាប់ឃុំខ្លួន។ ក្នុង ឆ្នាំ ដួល រលំជញ្ជាំង ក្រុង ប៊ែរឡាំង មាន ស្លាប់ ម នុស្ស យ៉ាងហោច ជាង ១០០ នាក់ ព្រោះតែ ព្យាយាម ឆ្លងកាត់ ជញ្ជាំងនោះ។ សព្វថ្ងៃនេះជញ្ជាំងនោះ ក៏ ត្រូវគេ ឲ្យ ឈ្មោះថា ជញ្ជាំង នៃភាព ស្អប់ ខ្ពើម។រង្គុះរង្គើរ
ការប្រារព្ធខួប ៣៥ឆ្នាំ នៃព្រឹត្តិការណ៍ ដែល រំឭក ដល់ សេរីភាព នេះ ជួប ចំពេល ដែល ប្រទេស អាល្លឺម៉ង់ កំពុង ជួ ប វិបត្តិ នយោបាយ ក្នុងស្រុកជាខ្លាំង ដ្បិត ថារដ្ឋាភិបាល ចម្រុះ កំពុងតែ រង្គុះរង្គើរ ។ ក្នុង សប្តាហ៍ នេះ ប្រមុខ រដ្ឋាភិបាល អាល្លឺម៉ង់ បាន បណ្តេញរដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ ចេញពី មុខ តំណែង ដោយ តម្រូវ ឲ្យ បញ្ឈរជើង ទុក មួយ ឯឡែក សិន ទម្រាំ បាន សេចក្តី សម្រេច ផ្តល់ ទំនុកចិត្តពីរដ្ឋសភា។ នេះក៏ ព្រោះ តែ លោក អធិការបតី អូឡាហ្វ ស្ហុលស៍ និងលោករដ្ឋមន្ត្រី Christian Lindner មាន ជំហរ គំនិ ខ្វែង គ្នា ចំពោះ គម្រោង នយោបាយ សេដ្ឋកិច្ច។ ប្រឈម នឹង អប្រជាប្រិយភាព កាន់តែខ្លាំងឡើង លោក អូឡាហ្វ ស្ហុលស៍ បាន បង្ហាញ ចេតនា ចង់ ឲ្យ បើក ការ ជជែកពិភាក្សានយោបាយ ដើម្បី រៀបចំ ការ បោះឆ្នោត ឡើងវិញ មុន អាណត្តិ។ បើតាម ការ ស្ទង់ មតិក្នុងស្រុក អាល្លឺម៉ង់ ផ្សាយ នៅថ្ងៃ សុក្រ ពលរដ្ឋ អាល្លឺម៉ង់ ប្រមាណ ២ភាគ៣ ចង់ ឲ្យ បោះឆ្នោត ឡើងវិញ ដោយ គ្មាន ការ បង្អង់ យូរ ទៀតឡើយ។ នាយិកានិពន្ធ នៃ ទិន្នានុប្បវត្តិដ៏ល្បី របស់ អាល្លឺម៉ង់ Bild-Zeitung បញ្ចេញវិចារណកថា អធិការបតីគួរតែ ចុះ ពីតំណែង ៕
N.0046